បដិសេធពន្លឺ
ពីព្រលឹមថ្ងៃទី 21ខែធ្នូ ឆ្នាំ 2010 មានច័ន្ទគ្រាសពេញតួនៅក្នុងរដូវរងារ ហើយខ្ញុំជាមនុស្សម្នាក់បានឃើញព្រឹត្តិការណ៍នេះផ្ទាល់ភ្នែក ដែលព្រឹត្តិការណ៍នេះធ្លាប់បានកើតឡើងម្តងដែរ កាលពីឆ្នាំ1638។ ស្រមោលងងឹតនៃផែនដីខិតចូលមកបន្តិចម្តងៗ ហើយបានឈប់ទ្រឹងបាំងពន្លឺខែពេញវង្ស ក៏បានបង្កើតជាពន្លឺក្រហមស្រគាំឡើង។ វាជាព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ និងស្រស់ស្អាតណាស់។ យ៉ាងណាម៉ិញ ហេតុការណ៍នេះបានរំលឹកខ្ញុំថា ភាពងងឹតដែលមើលឃើញនេះ ជាផ្នែកមួយនៃស្នាមព្រះហស្តរបស់ព្រះជាម្ចាស់ បានបង្កើតមក រីឯភាពងងឹតខាងឯវិញ្ញាណវិញ គឺមិនមែនទេ។
លោក ស្គូតធីស ជាគ្រូគង្វាលនៅអាឡិកសាន់ឌឺ ម៉ាកឡារ៉ែន (Scottish pastor Alexander MacLaren) បាននិយាយថា “អស់អ្នកណាបានច្រានចោល មិនទទួលយកពន្លឺគឺជាឪពុកនៃសេចក្តីងងឹតសូន្យសុង រីឯអស់អ្នកណាដែលមានពន្លឺហើយ តែមិនបានទុកចិត្តនឹងពន្លឺនោះប្រៀបដូចជាដុំពពកខ្មៅងងឹតយ៉ាងក្រាស រុំព័ទ្ឋជុំវិញខ្លួនអ្នកនោះ រកមើលអ្វីមិនយល់សោះ”។ ព្រះយេស៊ូវបានរៀបរាប់ពីការរូបកាយនេះ ដើម្បីនាំឱ្យស្គាល់ពីចិត្ត និងគំនិតខាងឯព្រលឹងវិញ្ញាណ ដែលបានបាត់ពន្លឺទៅដោយទ្រង់មានបន្ទូលថា “ដូច្នេះ បើពន្លឺដែលនៅក្នុងខ្លួនអ្នកជាសេចក្តីងងឹតហើយ ចុះសេចក្តីងងឹតនោះបានជាខ្លាំងអម្បាលម៉ានទៅហ្ន៎!”(ម៉ាថាយ 6:23)។
ចូរបើកទ្វារចិត្តថ្វាយព្រះអង្គសង្គ្រោះ ទ្រង់យាងចូលមកបញ្ចប់ភាពងងឹតរបស់យើងរាល់គ្នា ដែលជាការស្នើរសុំយ៉ាងអស្ចារ្យនៅថ្ងៃបុណ្យណូអែលនេះ។ ព្រះយេស៊ូវបានមានបន្ទូលថា “ចូរអ្នករាល់គ្នាជឿដល់ពន្លឺ កំពុងដែលនៅមាននៅឡើយចុះ ដើម្បីឱ្យបានធ្វើជាកូនពន្លឺ …ខ្ញុំបានមកក្នុងលោកីយជាពន្លឺភ្លឺ ដើម្បីកុំឱ្យអ្នកណាដែលជឿដល់ខ្ញុំ នៅក្នុងសេចក្តីងងឹតឡើយ”(យ៉ូហាន 12:36,46)។
ច្រកចេញពីភាពងងឹតខាងឯវិញ្ញាណ គឺត្រូវដើរនៅក្នុងពន្លឺជាមួយព្រះអម្ចាស់។ —David McCasland
មុខងារផ្គត់ផ្គង់
នៅពេលលោកសាវ័កប៉ូលបានផ្តល់ដំបូន្មានមួយចំនួន ស្តីពីការហ្វឹកហាត់សេចក្តីជំនឿ របស់យើងរាល់គ្នាយ៉ាងដូចម្តេច ក្នុងនាមជាអវយវះនៃរូបកាយរបស់ព្រះគ្រីស្ទ (រ៉ូម 12:3-8) ហើយលោកបានបញ្ផាក់យ៉ាងច្បាស់លាស់ ពីគុណតម្លៃនៃមុខងារផ្គត់ផ្គង់ទៀតផង។ លោកបានចាប់ផ្តើម ដោយប្រើពាក្យថា យើងរាល់គ្នាគួរតែ គំនិតយោបល់ផ្ទាល់ខ្លួន(ខ.3)ហើយលោកបានបញ្ផាក់បន្ថែម ចូរគិតបែបឱ្យមានគំនិតនឹងធឹង និងស្រឡាញ់ឥតពុតមាយា ៖ “ខាងឯសេចក្តីស្រឡាញ់ជាបងប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ ខាងឯសេចក្តីរាប់អាន នោះឱ្យខំរាប់អានគេជាមុន” (ខ.10)។ ឬដូច J. B. Phillips បកប្រែឃ្លានេះថា “ចូរឱ្យអ្នកដទៃជឿទុកចិត្តដោយសុខចិត្ត” ។
ដែលមានអំណោយទាន និងសមត្តភាពផ្សេងៗរបស់យើង ដែលបានប្រទានមកយើង ដោយព្រះគុណរបស់ព្រះជាម្ចាស់ ហើយត្រូវប្រើប្រាស់តាមខ្នាតនៃសេចក្តី ជំនឿ(ខ.3,6) ក្នុងន័យស្រឡាញ់ និងបំរើព្រះគ្រីស្ទ មិនមែនសំរាប់សម្គាល់លក្ខណះបុគ្គលឡើយ ។
សូមឱ្យព្រះជាម្ចាស់អនុញ្ញាតឱ្យយើងមានសមត្តភាពផ្គត់ផ្គង់នូវកិច្ចការណាមួយ ដែលព្រះទ្រង់ត្រាស់ហៅយើង។ គោលដៅធំបំផុត គឺជាសិរីល្អរបស់ទ្រង់ មិនមែនប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងទេ ។—David McCasland
ស្រឡាញ់ជ្រាលជ្រៅ
មិត្តភ័ក្រម្នាក់បានរៀបរាប់ពីជីដូនរបស់គាត់ថា ជីដូនរបស់គាត់ជាម្នាក់ ដែលមានឥទ្ឋិពលយ៉ាងអស្ចារ្យលើជីវិតរបស់គាត់។ ចាប់ពីធំដឹងក្តីរហូតមក គាត់បានរក្សាទុករូបថតជីដូនគាត់នៅលើតុធ្វើការរបស់ខ្លួនជានិច្ច ដើម្បីរំឮកខ្លួនគាត់ពីសេចក្តីស្រឡាញ់ ដោយឥតមានលក្ខខណ្ឌរបស់ជីដូនគាត់។ “ខ្ញុំពិតជាជឿពីការនេះមែន” គាត់និយាយ បន្ថែមទៀតថា “លោកយាយបានជួយបង្រៀនរបៀបស្រឡាញ់ដល់គាត់”។
មិនមែនមនុស្សទាំងអស់ សុទ្ឋតែធ្លាប់មានពិសោធន៍ចំពោះសេចក្តីស្រឡាញ់ស្រដៀងនេះទេ ប៉ុន្តែ តាមរយៈព្រះគ្រីស្ទ នោះយើងម្នាក់ៗអាចមានពិសោធន៍ចំពោះសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះជាម្ចាស់។ ពាក្យថាស្រឡាញ់មាន២៧ដង នៅក្នុងបទគម្ពីរ យ៉ូហានទី១ ជំពូក៤ ហើយសេចក្តីស្រឡាញ់ព្រះជាម្ចាស់ តាមរយៈព្រះគ្រីស្ទត្រូវបានគេរាប់ថា ជាប្រភពនៃសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ និងចំពោះអ្នកដទៃ។ “នេះហើយជាសេចក្តីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាឱ្យមកទុកជាដង្វាយ ឱ្យធួននឹងបាបយើងរាល់គ្នាផង”(ខ.១០)។ “យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានដលយើង”(ខ.១៦)។ “យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន”(ខ.១៩)។
សេចក្តីស្រឡាញ់ព្រះជាម្ចាស់ គឺមិនដូចជាក្បាលរ៉ូប៊ីនេទឹកដែលស្រក់ទឹកម្តងមួយដំណក់ៗឡើយ ឬក៏ជាអណ្តូងដែលយើងត្រូវជីករកដោយខ្លួនឯងដែរ។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺជាខ្សែទឹកហូរ ដែលហូរចេញពីព្រះហឬទ័យទ្រង់ មកក្នុងដួងចិត្តយើងរាល់គ្នា។ មិនថាសាវតារបស់យើងជាអ្វីក៏ដោយ ឬក៏បទពិសោធន៍ក្នុងជីវិតយ៉ាងណានោះទេ ឬក៏យើងមានអារម្មណ៍ស្រឡាញ់ជ្រាលជ្រៅពីអ្នកដទៃ ឬក៏អត់មានក៏ដោយ នោះយើងអាចទទួលបានសេចក្តីស្រឡាញ់នេះ។ យើងអាចយកចេញពីប្រភពដែលមិនចេះរីងស្ងួតរបស់ព្រះអម្ចាស់ ដើម្បីឱ្យដឹងថាសេចក្តីស្រឡាញ់របស់ទ្រង់មើលថែយើងយ៉ាងណា ហើយយើងក៏អាចឱ្យសេចក្តីស្រឡាញ់ នេះទៅអ្នកដទៃបានផងដែរ។
ក្នុងព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់យើងរាល់គ្នា នោះយើងត្រូវបានស្រឡាញ់យ៉ាងជ្រាលជ្រៅ ។ _David McCasland
សកម្មភាព និងលទ្ធផល
នៅ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៧១ មានបុរសម្នាក់ដែលគេស្គាល់នៅបច្ចុប្បន្នថាជា ចោរប្លន់យន្តហោះពាណិជ្ជកម្មឈ្មោះ ឌី ប៊ី គូព័រ ដោយការគំរាមបំផ្ទុះយន្តហោះ រហូតទាស់តែទទួលបានប្រាក់គ្រប់គ្រាន់។ បន្ទាប់ពីចុះចតទទួលបានប្រាក់គ្រប់គ្រាន់ហើយ គាត់ក៏បញ្ជាឲ្យយន្តហោះ ហោះឡើងវិញ។ នៅពេលជណ្តើរខាងក្រោយយន្តហោះ៧២៧បន្ទាបបន្តិច គាត់ក៏លោតឆ័ត្រយោងចុះមកទាំងយប់។ ប៉ូលិសមិនដែលចាប់គាត់បានទេ ហើយគ្មានអ្នកណាបំបែករឿងក្តីនេះបានទេ។ ទង្វើបែបនេះ បង្ខំឲ្យមានការពង្រឹងសន្តិសុខនៅព្រលានយន្ត ដើម្បីផ្តល់ទំនុកចិត្ត និងបំបាត់ភាពភ័យខ្លាចដល់អ្នកដំណើរ។ អ្វីដែលគាត់បានធ្វើជះឥទ្ធិពលដល់យើងរាល់គ្នា។
ព្រះគម្ពីរពិព៌ណនាអំពីសកម្មភាពពីរយ៉ាង ដែលធ្វើឲ្យពិភពលោកមានការផ្លាស់ប្រែ។ ទីមួយគឺជាជម្រើសរបស់អ័ដាំម បានធ្វើឲ្យអំពើបាប និងសេចក្តីស្លាប់ចូលមកក្នុងពិភពលោក ហើយសេចក្តីស្លាប់រីករាលដាលដល់មនុស្សទាំងអស់ គ្រប់គ្នាបានធ្វើបាប (រ៉ូម ៥:១២)។ ទីពីរ ផ្ទុយទៅវិញ ដោយសារព្រះយេស៊ូវថ្វាយអង្គទ្រង់ជាយញ្ញបូជានៅលើឈើឆ្កាង ព្រះជាម្ចាស់បានលោះយើងរួចពីបាប «ដូច្នេះ ដែលមនុស្សទាំងអស់ត្រូវទោស ដោយព្រោះអំពើរំលងតែមួយ នោះមនុស្សទាំងអស់ក៏បានរាប់ជាសុចរិត ឲ្យបានជីវិតវិញ ដោយសារអំពើសុចរិតតែមួយ បែបដូច្នោះដែរ» (ខ.១៨)។
ព្រះគ្រីស្ទបានលោះយើងរាល់គ្នាពីអំណាចបាប ដោយការសុគត និងរស់ឡើងវិញ ដែលគ្មាននរណាម្នាក់អាចធ្វើបានឡើយ។ ទ្រង់បានលើកលែងទោសបាប និងផ្តល់ជីវិតអស់កល្បជានិច្ច ដល់អស់អ្នកណាដែលទទួលទ្រង់។ ហេតុដូច្នេះហើយ បានជាយើងអាចអរព្រះគុណព្រះអង្គអស់ពីចិត្តយើង ។-David McCasland
ចូរស្វែងរកក្តីសង្ឃឹម
ការសិក្សាស្រាវជ្រាវមួយនៅសាកលវិទ្យាល័យ រកឃើញថា ក្មេងជំទង់ជនជាតិអាមេរិកជិត១៥% មានអារម្មណ៍ថា ពួកគេទំនងជាស្លាប់មុនពេលខួបកំណើត៣៥ឆ្នាំ។ ការប្រមើលមើលបែបទុទិដ្ឋិនិយមបែបនេះ ទំនងជាផ្សាភ្ជាប់ទៅនឹងអត្តចរិតធ្វេសប្រហែសរបស់ពួកគេ។ លោកវេជ្ជបណ្ឌិត អាយរីស បូរ៉ូស្គី ជាអ្នកនិពន្ធ ទស្សនាវដ្តីជំងឺកុមារមានប្រសាសន៍ថា៖ «យុវជនទាំងនេះប្រហែលជាប្រថុយប្រថាននឹងជីវិត ព្រោះពួកគេអស់សង្ឃឹម និងគ្មានសេសសល់អ្វីច្រើនទេ»។
គ្មាននរណាម្នាក់ស៊ាំនឹងការអស់សង្ឃឹមឡើយ។ បទគម្ពីរទំនុកដំកើងសុំជំនួយពីព្រះអង្គម្តងហើយម្តងទៀត ពេលណាជីវិតធ្លាក់ក្នុងភាពងងឹត។ ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាត្រូវអស់សង្ឃឹមដូច្នេះ? ហេតុអ្វីបានជាឯងរំខានខ្ញុំដូច្នេះ? «ចូរសង្ឃឹមដល់ព្រះអង្គចុះ ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត » (ទំនុកដំកើង ៤២:៥)។ នៅក្នុងការបោះជំហានដោយសេចក្តីជំនឿ អ្នកនិពន្ធគម្ពីរទំនុកដំកើង មិនដែលភ្លេចពីព្រះជាម្ចាស់ឡើយ ទ្រង់ក៏មិនដែលបោះបង់ចោលយើងឡើយ។
លោកឃទីស អាល់គីសបានសរសេរថា៖ «សេចក្តីសង្ឃឹមលើព្រះជាម្ចាស់បានទទួលថាមពលតាមរយៈវត្តមានព្រះអង្គ... និងទទួលថាមពលដោយសារអនាគតរបស់ព្រះជាម្ចាស់នៅក្នុងជីវិតខ្ញុំ»។ យើងអាចប្រកាសជាមួយអ្នកនិពន្ធគម្ពីរទំនុកដំកើងថា៖ «យើងនឹងបានសរសើរដល់ទ្រង់ទៀត»(ខ.៥)។ អ្នកដើរតាមព្រះគ្រីស្ទមិនគួររាររែកក្នុងការស្វែងរកយោបល់ពេលអស់សង្ឃឹមនោះឡើយ។ ហើយកុំគិតថា ជំនឿ និងការអធិស្ឋានសាមញ្ញពេកមិនអាចជួយយើងបានដែរ។ ព្រះជាម្ចាស់តែងផ្តល់ក្តីសង្ឃឹមដល់យើងជានិច្ច ។-David McCasland
ចូរបង្ហាញថា អ្នកជានរណា
ពេល ខ្ញុំរង់ចាំទទួលការពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយ ខ្ញុំឃើញស្លាកសញ្ញាមួយនៅលើជញ្ជាំងបង្ហាញពីការសុគតរបស់ព្រះគ្រីស្ទ។ ក្រោយមកគ្រូពេទ្យបានសួរសំនួរខ្ញុំជាច្រើនតាមរបៀប រដ្ឋបាលរួមមាន៖ «តើអ្នកចង់ដឹងពីព្រះជាម្ចាស់ទេ? ព្រោះខ្ញុំត្រូវទៅប្រាប់លោកគ្រូខ្ញុំឲ្យដឹង»។ ខ្ញុំឆ្លើយតបថា៖«ខ្ញុំអរគុណច្រើនណាស់ តែខ្ញុំគិតថាសំនួរដូចជាមិនសូវសមនឹងស្ថានភាពបច្ចុប្បន្ន»។ អ្នកសួរឆ្លើយតបដោយញញឹមវិញថា៖ «មន្ទីរពេទ្យយើងអនុវត្តតាមជំនឿលើព្រះជាម្ចាស់ ព្រោះវាជាចំណែកនៃបេសកកម្មរបស់យើង»។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបុគ្គលិកមន្ទីរពេទ្យ ដែលមិនខ្លាចប្រកាសថាខ្លួនគេជានរណាក្នុងចំណោមអ្នកមិនជឿ និងមនុស្សទូទៅ។
លោកពេត្រុសបានលើកទឹកចិត្តក្រុមអ្នកជឿនៅសតវត្សទី១ ដែលបានបែកខ្ញែកគ្នាដោយការបៀតបៀន ហើយកំពុងតែរស់នៅក្នុងភាពភ័យខ្លាចថា មិនថាព្រះពរ និងការឈឺចាប់សុទ្ធតែដើម្បីប្រយោជន៍ព្រះជាម្ចាស់ទាំងអស់។ «តែទោះបីអ្នករងទុក្ខលំបាកព្រោះតែការល្អក៏ដោយ នោះព្រះជាម្ចាស់នឹងប្រទានរង្វាន់ដល់អ្នក។ ដូច្នេះ កុំព្រួយបារម្ភឡើយ ផ្ទុយទៅវិញ អ្នកត្រូវថ្វាយបង្គំព្រះគ្រីស្ទជាម្ចាស់លើជីវិតអ្នកវិញប្រសើរជាង។ ហើយបើមានអ្នកណាសួរនាំអ្នកអំពីជីវិតរស់នៅជាគ្រីស្ទបរិស័ទ ចូរត្រៀមខ្លួនពន្យល់គេចុះ » (១ពេត្រុស ៣:១៤-១៥ )។
ដូចជាស្រ្តីម្នាក់នៅមន្ទីរពេទ្យ ហ៊ានប្រកាសអំពីគោលជំនឿ។ ដូច្នេះ យើងក៏អាចធ្វើបានដែរ។ ប្រសិនបើគេរិះគន់ ឬមើលងាយយើងដោយសារយើងជឿព្រះគ្រីស្ទ យើងគួរឆ្លើយតបទៅគេវិញដោយចិត្តសុភាព និងការគោរព។ យើងមិនគួរខ្លាចក្នុងការបង្ហាញខ្លួនថា ជាអ្នកជឿព្រះអង្គឡើយ។-David McCasland
រក្សាភាពស្អាតស្អំ
ក្នុងអំឡុងពេលទស្សនកិច្ចស្វែងយល់ពីមុខជំនួញ ខ្ញុំតែងដើរកាត់តាមផ្លូវដដែលៗរាល់ព្រឹក ដើម្បីទៅជិះរថភ្លើង។ រាល់ថ្ងៃខ្ញុំដើរកាត់ហ្វូងមនុស្សរង់ចាំនៅទីនោះ។ មានមនុស្សគ្រប់វ័យ មានទាំងជនជាតិដើម និងជនជាតិផ្សេងៗទៀត។ បីថ្ងៃក្រោយមក ខ្ញុំក៏សម្រេចចិត្តសាកសួរបុរសម្នាក់ថាតើហេតុអ្វីបានជាពួកគេឈរជាជួរលើចិញ្ចើមផ្លូវដូច្នេះ។ គាត់ប្រាប់ខ្ញុំថា ពួកគេកំពុងតែពិសោធមុនពេលត្រូវគេដោះលែង ថាតើពួកគេជាមនុស្សស្អាតស្អំ ឬយ៉ាងណា?
វាជាការបង្ហាញយ៉ាងច្បាស់ ដើម្បីអោយខ្ញុំរស់នៅស្អាតស្អំខាងវិញ្ញាណនៅចំពោះព្រះជាម្ចាស់។ នៅពេលអ្នកនិពន្ធគម្ពីរទំនុកតម្កើង នាំយើងគិតអំពីជីវិតស្អាតស្អំ មានគន្លឹះតែមួយគត់ គឺការស្តាប់បង្គាប់ព្រះជាម្ចាស់។ “ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ។ ឱព្រះយេហូវ៉ាអើយ ទ្រង់មានពរហើយ សូមបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ។ ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ” (ទំនុកដំកើង ១១៩:១១-១២,១៦)។
ដោយសារពន្លឺនៃព្រះបន្ទូលទ្រង់ យើងមើលឃើញថា ខ្លួនជាមនុស្សមានបាប ដែលត្រូវការសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។ “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហប្ញទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើងពីគ្រប់អំពីទុច្ចរិតទាំងអស់ផង”(១យ៉ូហាន ១:៩)។
ដោយសារព្រះគុណទ្រង់... យើងបានស្អាតរួចហើយ។-David McCasland
គ្រឿងផ្សំដែលត្រឹមត្រូវ
ទោះជំនាញធ្វើម្ហូបរបស់ខ្ញុំ នៅមិនទាន់មានការរីកចម្រើនក៏ដោយ ក៏ជួនកាល ខ្ញុំបានប្រើគ្រឿងផ្សំមួយប្រអប់ ដែលគេបានលាយហើយជាស្រេច ដើម្បីធ្វើនំ ។ បន្ទាប់ពីខ្ញុំបានបន្ថែមស៊ុត ប្រេងឆា និងទឹកហើយ ខ្ញុំក៏បានកូរគ្រឿងផ្សំទាំងនោះលាយគ្នាឲ្យសព្វ ។ ដើម្បីដុតនំឲ្យឆ្ងាញ់ជាប់មាត់ យើងចាំបាច់ត្រូវលាយបរិមាណនៃគ្រឿងផ្សំនីមួយៗឲ្យបានត្រឹមត្រូវ ។ ការនេះបានធ្វើឲ្យខ្ញុំនឹកឃើញ ដល់ទំនាក់ទំនងរវាងមហាព្រះរាជបញ្ជា(ម៉ាថាយ ២២:៣៦-៣៨) និងមហាបេសកកម្ម(២៨:១៩-២០) ដែលមាននៅក្នុងការផ្សាយដំណឹងល្អរបស់យើង ។
ពេលដែលព្រះយេស៊ូវទ្រង់បានបង្គាប់អ្នកដើរតាមទ្រង់ ឲ្យចេញទៅបង្កើតសិស្ស នៅគ្រប់ទាំងសាសន៍ ទ្រង់មិនបានអនុញ្ញាតឲ្យពួកគេផ្សាយដំណឹងល្អ ដោយខ្វះការគួរសម និងគ្មានការយកចិត្តទុកដាក់នោះឡើយ ។ ទ្រង់បានដកស្រង់អំពី “ក្រិត្យវិន័យទីមួយ ដែលសំខាន់ជាងគេបំផុត” ដែលបានបង្គាប់ឲ្យស្រឡាញ់ព្រះ អស់ពីចិត្ត អស់ពីវិញ្ញាណ និងគំនិត ហើយទន្ទឹមនឹងនោះ ទ្រង់ក៏បានបង្គាប់ឲ្យ “ស្រឡាញ់អ្នកជិតខាងរបស់អ្នក ឲ្យដូចខ្លួនឯង” (ម៉ាថាយ ២២:៣៧-៣៩)។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មីទាំងមូល យើងឃើញថា មានបទគម្ពីរយោងជាច្រើន ដែលនិយាយអំពីគំរូនៃការរស់នៅ ដោយសេចក្តីស្រឡាញ់ និងការគោរព ដែលរួមមាន “ជំពូកនៃសេចក្តីស្រឡាញ់”(១កូរិនថូស ១៣) និងសេចក្តីបង្រៀនរបស់សាវ័កពេត្រុស អំពីការឆ្លើយតបដោយ “សុភាព និងការគោរព” ចំពោះអ្នកដែលចោទសួរអំពីសេចក្តីសង្ឃឹម(១ពេត្រុស ៣:១៥)ជាដើម ។
ពេលដែលយើងកំពុងមានចិត្តឆេះឆួល ចង់ចែកចាយអំពីព្រះគ្រីស្ទដល់អ្នកឯទៀត យើងត្រូវតែមានការថ្លឹងថ្លែងឲ្យមានតុល្យភាព…
ទ្រង់ការពារទូលបង្គំ ឲ្យបានសុខសាន្ត
ក្នុងអំឡុងពេលស្ងប់ស្ងាត់ មុនពេលកម្មវិធីថ្វាយបង្គំពេលព្រឹកថ្ងៃអាទិត្យចាប់ផ្តើម អ្នកលេងអកហ្គ៍បានលេងបទទំនុកតម្កើងមួយបទ ដែលខ្ញុំមិនធ្លាប់ស្តាប់ពីមុនមក។ ខ្ញុំក៏បានបើកសៀវភៅចម្រៀងសរសើរតម្កើង ដើម្បីអានពាក្យពេចន៍នៃបទនោះ ដែលបានសរសេរថា “ឱព្រះអម្ចាស់ ជាអ្នកគង្វាលនៃ ទូលបង្គំអើយ សូមការពារទូលបង្គំឲ្យបានសុខសាន្ត”។ អ្នកនិពន្ធនៃបទចម្រៀងនេះ បានសរសេរសម្រាយយ៉ាងពិរោះ តាមបទគម្ពីរទំនុកតម្កើង ជំពូក២៣ យ៉ាងដូចនេះថា :
ព្រះអម្ចាស់ទ្រង់ជាអ្នកគង្វាលទូលបង្គំ ទ្រង់ការពារទូលបង្គំឲ្យបានសុខសាន្ត ។ ទ្រង់ចម្អែតខ្ញុំ តាមសេចក្តីត្រូវការ ទ្រង់ឲ្យខ្ញុំសម្រាកនៅវាលស្មៅខៀវខ្ចី នៅក្បែរទឹកហូរគ្រឿនៗ វិញ្ញាណនៃទូលបង្គំដែលមានទុក្ខព្រួយ ក៏មានកម្លាំងឡើង ជាបរិបូរ ពេលដែលទូលបង្គំដើរតាមផ្លូវដ៏ពិតរបស់ព្រះ ។
ទោះបីជាយើងបានអាន ឬស្តាប់ឮបទគម្ពីរទំនុកតម្កើងជំពូក ២៣ ដ៏ពេញនិយមនេះ បានប៉ុន្មានដងក៏ដោយ ក៏បទគម្ពីរនេះ នៅតែជាព្រះរាជសារថ្មីជានិច្ច ដែលព្រះសព្វព្រះទ័យនឹងប្រើ ដើម្បីបង្ហាញពីព្រះទ័យទុកដាក់ចំពោះយើង ។
ទោះខ្ញុំត្រូវដើរតាមផ្លូវងងឹតបំផុត កាត់តាមជ្រលងមរណៈក៏ដោយ ក៏ខ្ញុំនឹងមិនភ័យខ្លាចឡើយ ។ ព្រះវត្តមានទ្រង់ធ្វើឲ្យទូលបង្គំក្លាហាន ព្រនង់ និងដំបងរបស់ទ្រង់ ធានាដល់ទូលបង្គំថា ទ្រង់នឹងជួយសង្រ្គោះទូលបង្គំ ។
ចំពោះអ្នកដែលធ្លាប់ឮព្រះបន្ទូលព្រះយេស៊ូវថា “ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អ ក៏ស៊ូតែប្តូរជីវិតជំនួសចៀម”(យ៉ូហាន ១០:១១) នោះពួកគេងាយនឹងយល់អំពីទិដ្ឋភាព ដែលបានឆ្លុះបញ្ចាំងនៅក្នុងបទទំនុកតម្កើងនេះ ។ ពួកឈ្នួលរត់ចោលហ្វូងចៀម ពេលជួបគ្រោះភ័យ តែអ្នកគង្វាលដ៏ពិតនៅការពារហ្វូងចៀម…
ការអរសប្បាយ ដោយសារការនឹកចាំ
ខ្ញុំមានមិត្តភ័ក្រម្នាក់ ដែលបានរាប់អានគ្នា ជាយូរមកហើយ ។ ក្នុងអំឡុងពេលនៃពិធីបុណ្យខួបកំណើតគម្រប់អាយុ៩០ឆ្នាំរបស់គាត់ គាត់បានពិពណ៌នាថា “ថ្ងៃបុណ្យខួបកំណើតរបស់ខ្ញុំ គឺជាពេល…ដែលខ្ញុំត្រូវធ្វើការឆ្លុះបញ្ចាំងបន្តិច ដោយក្រឡេចមកមើលកញ្ចក់ ដើម្បីបញ្ចាំងមើលជីវិតរបស់ខ្ញុំ ហើយដោយចំណា-យពេលជាច្រើនម៉ោង ក្នុង“ការនឹកចាំពីព្រះគុណព្រះ”។ យើងងាយនឹងលែងនឹកចាំអំពីផ្លូវទាំងអស់ ដែលព្រះអម្ចាស់ទ្រង់បាននាំយើង! ដូចដែលមានសេចក្តីចែងថា “កុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ”(ទំនុកតម្កើង ១០៣:២)។
គាត់គឺជាប្រភេទមនុស្សដែលខ្ញុំបានស្គាល់ និងបានកោតសរសើរអស់ជាង៥០ឆ្នាំមកហើយ ។ ក្នុងសំបុត្ររបស់គាត់ គាត់មិនបាននិយាយអំពីការខកចិត្តទេ ផ្ទុយទៅវិញ ពាក្យពេចន៍របស់គាត់ គឺមានពេញទៅដោយការអរព្រះគុណ និងសរសើរតម្កើងព្រះ ។
ជាបឋម គាត់បានរំឭកអំពីសេចក្តីមេត្តារបស់ព្រះអម្ចាស់ ដែលបានប្រទានឲ្យគាត់មានសុខភាពល្អ ឲ្យភរិយានិងកូនៗរបស់គាត់មានអំណរ ឲ្យការងាររបស់គាត់មានជោគជ័យ និងអំណរ ឲ្យមិត្តភាពរបស់គាត់កាន់តែល្អប្រសើរឡើង ហើយឲ្យគាត់មានឱកាសបម្រើទ្រង់ ។ គាត់បានចាត់ទុកការទាំងអស់នោះ ជាអំណោយពីព្រះ ដែលគាត់មិនសមនឹងទទួល តែគាត់បានទទួល ដោយសារព្រះគុណទ្រង់ ។
បន្ទាប់មក គាត់រំឭកអំពីសេចក្តីមេត្តាខាងវិញ្ញាណរបស់ព្រះ ដែលគាត់បានទទួលតាមរយៈឥទ្ធិពលនៃឪពុកម្តាយរបស់គាត់ដែលជាគ្រីស្ទបរិស័ទ្ទ និងការបានពិសោធនឹងការអត់ទោសបាបរបស់ព្រះ ពេលគាត់បានទទួលជឿទ្រង់ ក្នុងវ័យជំទង់ ។ គាត់បានសរសេរសេចក្តីបញ្ចប់នៃសំបុត្ររបស់គាត់ ដោយលើកឡើងអំពីការលើកទឹកចិត្ត ដែលគាត់បានទទួលពីពួកជំនុំ សាលារៀន និងក្រុមបុរសគ្រីស្ទបរិស័ទ្ទ ដែលបានអធិស្ឋានឲ្យគ្នាទៅវិញទៅមក ។
សរុបមក គាត់បានបង្ហាញនូវសេចក្តីអំណរដែលទទួលបានពីការនឹកចាំ ដែលជាគំរូដែលយើងគួរយកតាម ។…